រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះផ្សព្វផ្សាយផ្ទាំងសៀវភៅធំទម្រង់ទាំង៤ ដល់សិស្សានុសិស្ស ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះផ្សព្វផ្សាយផ្ទាំងសៀវភៅធំទម្រង់ទាំង៤ ដល់សិស្សានុសិស្ស ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខានៗមកផ្សព្វផ្សាយដូចខាងក្រោម
-ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
-គ្មានអំពើលួចឆក់ប្លន់ ក្មេងទំនើង និងគ្មានល្បែងស៊ីសងគ្រប់ប្រភេទ
-បង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ។
+បន្ថែមលើសពីនេះទៀតគឺពន្យល់ពួកគាត់ដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព-ជិតផុតសុពលភាព និងកូនមានអាយុចាប់ពី១៥ឆ្នាំឡើងអោយពួកគាត់ទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលក្រុង និងណែនាំពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទាំងអស់គ្នា ។
+ណែនាំពួកគាត់ពេលចេញពីរៀនត្រូវបើកបរម៉ូតូខាងស្តាំដៃ និងតាមល្បឿនដែលបានកំណត់ ។
+អ្នកចូលរួម
*សិស្សានុសិស្សចូលរួមចំនួន១៤នាក់/ស្រី១១នាក់
*មានការចូលរួមពីផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ ជំនួយការភូមិ និងប្រជាការពារ ។

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
October,4,2023.

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង