ឃុំកោះកាពិ, ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោក គង់ ចាន់ថាសមាជិកក្រុមប្រឹក្សាឃុំកោះកាពិ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ ដឹកនាំក្រុមការងារឃុំ មេភូមិ ប្រជាការពារ និងតំណាងប្រជាពលរដ្ឋ ដើម្បីទទួលសម្ភារបង្គន់អនាម័យ ពីលោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងតំណាង លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដែលបានផ្ដល់ជូនសម្ភារះបង្គន់អនាម័យចំនួន ១២៣ ឈុតសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រី និងគ្រួសារគ្មានបង្គន់អនាម័យប្រើប្រាស់ស្មើនឹង ១២៣ គ្រួសារ នៅតាមបណ្ដាភូមិទាំងបី នៃឃុំកោះកាពិ ។ នេះជាគម្រោងអភិវឌ្ឍន៍ជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ក្នុងគោលបំណង ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងការកែលម្អអនាម័យបរិស្ថានស្អាតនៅក្នុងមូលដ្ឋាន។
សម្ភារក្នុងមួយឈុតដែលទទួលបានរួមមាន៖ លូមូល ៣កង់ , ផែនចានបង្គន់រៀបឥដ្ឋការ៉ូ១ផ្ទាំង ,ស័ង្កសី១០សន្លឹក , គម្របលូ១ឥដ្ឋប្រហោង ១០០ដុំ , ធុងទឹក១ , បំពង់ជ័របង្ហូរធំ១ តូច១ ។ នៅចំណុចបឹងកាយ៉ាក ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីម៉ាខេត្តកោះកុង។