ព្រឹកថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមមុំ មាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន បានអញ្ជើញកាន់បិណ្ឌទី៣ នៅវត្តសាគររាម ហៅវត្តពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែង នៃពិធីឆ្លងកាន់បិណ្ឌវេនទី៣ ដែរជាវេនរបស់ មន្ទីរព័ត៌មានខេត្តកោះកុង នៃពិធីបុណ្យភ្ជុំបិណ្ឌ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនោះ ឯកឧត្តម មុំ មាលិកា និងលោកជំទាវ ព្រមទាំងបុត្រី ហើយនឹងថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈបូជា បច្ច័យ ទេយ្យទាន ជ្រោចទឹក រាប់បាត្រ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាម វត្តសាគររាម ហៅវត្តពាមក្រសោប ដើម្បីសុំសេចក្តីសុខចំរើន និងដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោកអ្នកមានគុណបុព្វការីជន បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ ។