រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិចុះពិនិត្យសកម្មភាពជួសជុលផ្លូវក្នុងឃុំ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងការចូលរួមជួយពីសប្បុរសជន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំនៅរដូវវស្សា

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិចុះពិនិត្យសកម្មភាពជួសជុលផ្លូវក្នុងឃុំ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងការចូលរួមជួយពីសប្បុរសជន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំនៅរដូវវស្សា ក៏ដូចជាជួយសម្រួលដល់ពុទ្ធស័ទជិតឆ្ងាយក្នុងការមកបំពេញបុណ្យកុសលតាមទីវត្តអារាមក្នុងឃុំទួលគគីរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧។
រសៀលថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង