លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង លោក គុយ ស៊ុនហេង សមាជិកក្រុមប្រឹក្សាឃុំ និងអនុភូមិចាំយាម ចុះពិនិត្យទីតាំងផ្លូវចំនួន០២ខ្សែស្ថិតនៅភូមិចាំយាម ដែលនឹងកំពុងឈូសឆាយដីត្រៀមសាងសង់ជាផ្លូវបេតុងអាមេ មានបណ្តោយសរុប ៤៤៣ម៉ែត្រ ទទឹង៥ម៉ែត្រ ចាក់បេតុង កម្រាស់០,១៥ម៉ែត្រ ជាគម្រោងថវិកាអភិវឌ្ឍន៍ ឃុំប៉ាក់ខ្លង ឆ្នាំ២០២៣ ។
នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣