នៅសាលាឃុំទួលគគីរ មានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៣ និងកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ ដឹកនាំដោយលោក ឡេក ស៊ុធន់ មេឃុំទួលគគីរ ។
ដោយកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំមានរបៀបវារៈសំខាន់ៗ ចំនួន ០៥ ដូចខាងក្រោម៖
១.ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ
២.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូន មន្រ្តី បុគ្គលិកនៃរដ្ឋបាលឃុំទួលគគីរ ប្រចាំខែ កញ្ញា ឆ្នាំ២០២៣
៣.ពិនិត្យ និងអនុម័តពង្រាងរបាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២៣
៤.រាយការណ៍ និងពិភាក្សាអំពីការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ
៥.បញ្ហាផ្សេងៗ
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣