ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១៤:០០ នាទីរសៀល លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោក វ៉េត សុនីម អនុប្រធានមន្ទីរទទួលបន្ទុកតំបន់ការពារធម្មជាតិ ព្រមទាំងលោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានបន្តចុះទៅសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅស្ថិតនៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ។
គោលបំណង ដើម្បីជួបពិភាក្សាការងារជាមួយអាជ្ញាធរភូមិ ឃុំនិងគណៈកម្មការគ្រប់គ្រងសហគមន៍ តំបន់ការពារធម្មជាតិ ដែលមានសមាសភាពចូលរួមមានដូចជា លោកស្រី លិ ឡាំង មេឃុំកោះកាពិ និងប្រជាសហគមន៍កោះស្រឡៅចំនួន ៨នាក់ (ស្រី ២នាក់) ។ ហើយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម÷
១. ពិភាក្សាជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ និង អាជ្ញាធរឃុំ ដើម្បីរៀបចំគណៈកម្មការសហគមន៍ឡើងវិញ ។
២. ស្នើសុំឲ្យ អាជ្ញាធរ ភូមិ ឃុំ និងគណៈកម្មការសហគមន៍ ជួយធ្វើការផ្សាព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមភូមិដ្ឋានរបស់ ខ្លួន និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។
៣. រៀបចំបោះបង្គោលព្រំ ទីតាំងដី សម្រាប់ចាក់សំរាម និងចុះបញ្ជីដី ។
៤. សហគមន៍ត្រូវធ្វើការពិភាក្សាគ្នាដើម្បីរៀបចំផែនការសកម្មភាពរបស់សហគមន៍ដើម្បីឲ្យមន្ទីរបរិស្ថានជួយពិនិត្យ និងកែសម្រួល ហើយបញ្ជូនមកសហគមន៍វិញ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការ របស់ឃុំ សង្កាត់ ងាយស្រួលក្នុងការរកដៃគូរជួយគាំទ្រ ។
៥. ចុះពិនិត្យទីតាំងចិញ្ចឹមសត្វមាន់ និងដាំបន្លែដើម្បីទំលាក់ ថវិកាជូនដល់សហគមន៍ ។