លោក ហោ ធូ នាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្ត និងជាសមាជិកលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងបណ្ឌិតអភិបាលរង ប្រធានលេខាធិការដ្ឋាន បានចូលរួម ជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង ចុះអនុវត្តសកម្មភាព ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១ ខេត្តកោះកុង។ ប្រតិបត្តិការត្រីកោណមាស ១៥១១នេះ គឺជាផ្នែកមួយ នៃផែនការរួមទន្លេ មេគង្គ ដែលរដ្ឋាភិបាល នៃប្រទេសចំនួន ០៦នៃដងទន្លេ បានរួមគ្នាបង្កើតឡើងក្នុងឆ្នាំ ២០១៧ ក្នុង គោលបំណង (១)ទប់ស្កាត់ការផលិត និងការនាំចេញគ្រឿងញៀន និង(២)ទប់ស្កាត់ការចរាចរ សារធាតុគីមីផ្សំ ឆ្លងកាត់ព្រំដែនប្រទេសជាសមាជិក។
ក្រោមការចង្អុលបង្ហាញ និងគាំទ្រដ៏មុតមាំពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមការងារ បានកំណត់តំបន់ហានិភ័យចំនួន ០២គោលដៅ រួមមាន៖ (១)ផ្លូវទឹក-កំពង់ផែទិញផលនេសាទសមុទ្រ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និង(២)ផ្លូវគោក-នៅលើផ្លូវជាតិលេខ ៤៨ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំង ស្រុកកោះកុង ដើម្បីត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់៕
ថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល September 22, 2023