រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដោះស្រាយករណីទំនាស់ដីធ្លីស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ លើករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋឈ្មោះ ថាន់ ស៊ីន ជាមួយប្រជាពលរដ្ឋ ចំនួន ៣៦គ្រួសារ នៃដីមានទីតាំងស្ថិតនៅចំណុចតាម៉ាន ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បន្ទាប់ពីការពិនិត្យឯកសារ កិច្ចពិភាក្សា ស្តាប់សាវតាពីអ្នកពាក់ព័ន្ធ និងមន្ត្រីជំនាញ លោក សុខ សុទ្ធី អភិបាលរងខេត្តណែនាំឱ្យអញ្ជើញសមាសភាពពាក់ព័ន្ធ (សាក្សី) ដើម្បីចូលរួមបំភ្លឺបន្ថែមទៀតពាក់ព័ន្ធនឹងករណីនេះនៅកិច្ចប្រជុំលើកក្រោយ។
ថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល September 22, 2023

អត្ថបទទាក់ទង