ស្រុកកោះកុង ៖ ថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ក្រោមជាតិស្តីពី សៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាព" ក្រោមអធិបតីភាព លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ដែលរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារប្រេស៉ីដង់ ខេត្តបាត់ដំបង។
គោលបំណង និងគោលដៅនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីកសាងសមត្ថភាព និងជំនាញរបស់គ្រូបង្គោលរដ្ឋបាលរាជធានី-ខេត្ត អំពីសៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ប្រកបដោយប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះខេត្តចំនួន៧ចូលរួមមាន កោះកុង កំពង់ឆ្នាំង កំពង់ស្ពឺ ព្រះសីហនុ តាកែវ កែប និងខេត្តកំពត