/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន០៦គ្រួសារ ស្ថិតនៅភូមិចំលងគោ(ចំណុចគ្រួសក្រហម) ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

28/03/2020 (2:00 pm)
————————————-
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន០៦គ្រួសារ ស្ថិតនៅភូមិចំលងគោ(ចំណុចគ្រួសក្រហម) ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ដោយមានអញ្ជើញចូលរួមពី លោកស្រីអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកអធិការរង អាជ្ញាធរឃុំថ្មស មេភូមិចំលងគោ កម្លាំងនគរបាលឃុំថ្មស និងយុវជនកាកបាទក្រហមកម្ពុជា

លោកអភិបាលស្រុក ណែនាំជូនបងប្អូនប្រជាពលរដ្ឋ អោយពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូលក្នុងភូមិ រឺអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លងCovid19 តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល

នាឱកាសនោះលោកអភិបាលស្រុក បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។
លោកអភិបាលបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នៅចំណុចគ្រួសក្រហម ភូមិចំលងគោ ឃុំថ្មស នៅពេលខាងមុខក្រុមហ៊ុន អគ្គិសនី និងតបណ្ដាញអគ្គិសនីចូលមកដល់ក្នុងភូមិបងប្អូន

សម្ភារៈរដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖
អង្ករ២០គក្រ មី១០កញ្ចាប់ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១យូ ខ្លាញ់ ១ដប ទឹកត្រី ១យូ ទឹកស៊ីអ៉ីវ ១យូ ស្ករស ១គក្រ បីចេង ១កញ្ចាប់ អំបិល ១កញ្ចាប់ និងថវិកា ៣០,០០០រៀល(ថវិការបស់អាជ្ញាធរឃុំថ្មស ចំនួន ២០,០០០រៀល និងលោក តូ នីពៅ ចំនួន ១០,០០០រៀល)
ចំណែកបងប្អូនប្រជាពលរដ្ឋចំនួន ០៧គ្រួសារ ដែលមិនបានទទួលអំណោយខាងលើ ដោយមួយគ្រួសារទទួលបានថវិកា ចំនួន ៤០,០០០រៀលប្រភព:អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

ប្រភព:អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ
————————————
ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០
March 28, 2020

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍ ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ចូលរួមស្ដង់ពិព័ណ៍ថ្ងៃទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមព្រឹត្តិការណ៍អមដូចជា បាញ់កាំជ្រួច ការតាំងពិព័រណ៍សមិទ្ធផលនានា ការប្រគំតន្រ្តី ការប្រកួតកីឡាប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិ-អន្តរជាតិ

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ចូលរួមស្ដង់ពិព័ណ៍ថ្ងៃទី៣

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    31/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៦-២០២៧ សាលាពុទ្ធិកបឋមសិក្សា សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​ផ្តល់​ការ​ណែនាំ​ ដល់​កងកម្លាំង​ជា​សិក្ខាកាម​ ចូលរួមវគ្គហ្វឹកហ្វឺនមូលដ្ឋានជំនាញប្រតិបត្តិការសឹក និងជំនាញយុទ្ធវិធីប្រតិបត្តិការ ការពារព្រំដែន នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញបំរើឲ្យកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ​