រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ដើម្បីផលិតវីដេអូខ្លី ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ផ្លាស្ទិកទេ”

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ដើម្បីផលិតវីដេអូខ្លី ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ផ្លាស្ទិកទេ"

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ដោយសារមើលឃើញពីផលប៉ះពាល់ នៃការប្រើប្រាស់ថង់ផ្លាស្ទិក នៅតាមសាលារៀន តាមសហគមន៍ និងទីសាធារណៈ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត បានជម្រុញក្នុងការអប់រំ ផ្សព្វផ្សាយបន្តពីផលប៉ះពាល់ និងបញ្ហាប្រឈម ដែលកើតមាននាពេលបច្ចុប្បន្ន និងពេលអនាគត។ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការបញ្ហាប្រឈម ដែលអាចកើតមានឡើង ថ្នាក់ដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវគិត និងកែសម្រួល ព្រមទាំងផលិតជាខ្សែវីដេអូខ្លីៗ និងធ្វើអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដល់សិស្សានុសិស្ស នៅតាមសាលានានា នៅតាមមូលដ្ឋាន និងសហគមន៍ ជាពិសេសមិនបន្តប្រើប្រាស់ថង់ផ្លាស្ទិក ។ ក្រោយពីផលិតរួចរាល់ នឹងធ្វើការផ្សព្វផ្សាយ នៅតាមបណ្តាញព័ត៌មាននានា ឱ្យបានទូលំទូលាយបន្ថែមទៀត៕
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ September 7, 2023

អត្ថបទទាក់ទង