រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ស្តីពីយុទ្ធសាស្រ្តបញ្ចកោណ(ដំណាក់កាលទី១) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងព្រឹត្តិការណ៍ថ្មីៗ អន្តរជាតិ តំបន់​ ផ្ទៃក្នុងប្រទេស ជូនដល់យោធិន

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ស្តីពីយុទ្ធសាស្រ្តបញ្ចកោណ(ដំណាក់កាលទី១) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងព្រឹត្តិការណ៍ថ្មីៗ អន្តរជាតិ តំបន់​ ផ្ទៃក្នុងប្រទេស ជូនដល់យោធិនក្នុងទីបញ្ជាការ និងមកពីអង្គភាពចំណុះជុំវិញទីបញ្ជាការចូលរួម។
ឆ្លៀតយកឱកាសនោះលោកមេបញ្ជាការរង ជានាយសេនាធិការ បានលើកយកពីយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ រួមមាន (១)មនុស្ស (២)ផ្លូវ (៣)ទឹក (៤)ភ្លើង និង(៥) បច្ចេកវិទ្យា និងបានសង្កត់ធ្ងន់ទៅលើការចំណុច(១)មនុស្ស ដោយសំដៅទៅលើការបង្កើនសមត្ថភាព ចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ដើម្បីបន្តឆ្ពោះ និងដើរអោយទាន់ទៅនិងចំណុច(ទី៥) នៃយុទ្ធសាស្រ្តបញ្ចកោណ​ គឺបច្ចេកវិទ្យា​ តាមប្រព័ន្ធឌីជីថល ។
ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ បានណែនាំដល់យោធិនគ្រប់រូបត្រូវគ្រប់គ្រងសតិអារម្មណ៍ឱ្យបាននឹងនរ កុំឃ្លៀងឃ្លោង ទៅតាមមតិមួយចំនួនដែលលើកឡើងតាមបណ្តាញសង្គមដោយគ្មានពត៏មានគ្រប់ជ្រុងជ្រោយ និងមានវិធានការណ៍ វាយបកទាន់ពេលវេលា ហើយត្រូវច្បាស់លាស់អំពីតួនាទី ភារកិច្ចរបស់យោធិន គឺត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ  រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរាស្រ្ត៕
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ September 7, 2023

អត្ថបទទាក់ទង