ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣។
នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំមន្ទីរពេទ្យ ដោយបានធ្វើបទបង្ហាញនូវចំណុចសំខាន់ៗមួយចំនួន ក្នុងគោលបំណងផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទទាំងអស់ឱ្យបានជ្រួតជ្រាប ជាពិសេស អនុសាសន៍ទាំង៩ចំណុចរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រមសីលធម៌ ក្រមប្រតិបត្តិរបស់មន្ទីរពេទ្យ គុណតម្លៃ និងផែនការណ៍សំខាន់ៗមួយចំនួនទៀតដែលមន្ទីរពេទ្យបានដាក់ចេញ ដើម្បីធ្វើឱ្យសេវាសុខាភិបាលក្នុងមន្ទីរពេទ្យកាន់តែមានភាពប្រសើរឡើងថែុំមទៀត។
ដែលកិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម ៖
១- ការផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រ ក្រោមអនុសាសន៍ទាំង៩ចំណុចរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
២- ការផ្សព្វផ្សាយពី ក្រមសីលធម៌មន្ទីរពេទ្យ ក្រមប្រតិបត្តិមន្ទីរពេទ្យ គុណតម្លៃរបស់មន្ទីរពេទ្យ គុណតម្លៃរបស់ថ្នាក់ដឹកនាំ និងគុណតម្លៃរបស់មន្ត្រី ។
៣- ការផ្សព្វផ្សាយពី វិសាលភាពភាពទាំង៦ដែលធ្វើឱ្យគុណភាពសេវាសុខាភិបាលប្រសើរឡើង។