រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទទួលផលពីការបោសសម្អាតមីននៅស្រុកកោះកុង

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣  វេលាម៉ោង ១០:៣០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំ ជំទប់ឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ មេភូមិត្រពាំងរូង និងមេភូមិដីទំនាប ប្រជាពលរដ្ឋភូមិត្រពាំងរូង ៣០នាក់ និងប្រជាពលរដ្ឋភូមិដីទំនាប ៣០នាក់ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទទួលផលពីការបោសសម្អាតមីននៅស្រុកកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន  និងលោកជំទាវវិជ្ជបណ្ឌិត  ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋឥណ្ឌា ដែលប្រព្រឹត្តទៅ នៅសាលប្រជុំរដ្ឋបាលស្រុកកោះកុង ។

អត្ថបទទាក់ទង