រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោមនិងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំតាតៃក្រោម បាននាំយកថវិកាឧបត្ថម្ភប្រចាំខែ របស់សាខាកាកបាទក្រហមកម្ពជាខេត្តកោះកុង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ចំនួន៤០០,០០០រៀលគត់ ជូនប្រជាពលរដ្ឋឈ្មោះ រឿន សុខា ត្រូវជាម្តាយរបស់កុមារា គៀ សុវណ្ណផាត់ថាណាមានជំងឺសួតស្វិតមួយជំហៀង

តាតៃក្រោម,ថ្ងៃសៅរ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោមនិងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំតាតៃក្រោម បានដឹកនាំសមាជិកក្រុមកាកបាទក្រហមកម្ពុជាឃុំ នាំយកថវិកាឧបត្ថម្ភប្រចាំខែ របស់សាខាកាកបាទក្រហមកម្ពជាខេត្តកោះកុង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ចំនួន៤០០,០០០រៀលគត់ ទៅជូនប្រជាពលរដ្ឋឈ្មោះ រឿន សុខា ត្រូវជាម្តាយរបស់កុមារា គៀ សុវណ្ណផាត់ថាណាមានអាយុ ១១ខែ ដែលមានជំងឺសួតស្វិតមួយជំហៀង ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយកុមារមានអាការ:ក្ដៅខ្លួន និងផ្ដាសាយទើបសភាពជំងឺរើឡើង។

អត្ថបទទាក់ទង