/ / / / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋស្នើសូមអន្តរាគមន៍ករណីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តឹងជំទាស់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋស្នើសូមអន្តរាគមន៍ករណីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តឹងជំទាស់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើសំណើរបស់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ស្នើសូមអន្តរាគមន៍ដោះស្រាយ ករណីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តឹងជំទាស់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ក្បាលដីដែលជាប់ពាក្យបណ្តឹងរបស់មន្ទីរទាំងបីគ្រួសារ មានចំនួន ៥ក្បាលដី គឺក្បាលដីលេខ ៨៧២, ៨៤៩, ១២៨៨, ១២៨៩, និងក្បាលដីលេខ១២៩០ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖
១-ចំពោះករណីក្បាលដីលេខ ៨៧២ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងម្ចាស់សំណើ ត្រូវសហការគ្នា និងពិនិត្យផ្ទៀតផ្ទាត់លើឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់
២-ចំពោះក្បាលដីលេខ ៨៤៩៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវពិនិត្យលើប័ណ្ណកម្មសិទ្ធិដីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចតំឡើងផែនទីបង្ហាញឱ្យឃើញពីទំហំដីដែលជាន់គ្នា (ត្រួតគ្នា)ជាមួយដីប្រជាពលរដ្ឋ
៣-ករណីក្បាលដីលេខ ៨៧២ និងក្បាលដីលេខ ៨៤៩ នឹងត្រូវរៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយនៅពេលបន្ទាប់ បន្ទាប់ពីមន្ទីរជំនាញបានរៀបចំ ពិនិត្យ ផ្ទៀងផ្ទាត់រួចរាល់។
៤-ចំពោះក្បាលដីលេខ ១២៨៨, ១២៨៩, និងក្បាលដីលេខ១២៩០ ដោយសារទីតាំងដីនេះ ត្រូវបានរដ្ឋបាលខេត្តធ្លាប់បានធ្វើសំណើគោរពស្នើសូមគោលការណ៍ដោះស្រាយពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចហើយ ដូច្នេះ គឺត្រូវរង់ចាំការឆ្លើយតបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល August 24, 2023

អត្ថបទផ្សេងទៀត

  • មន្ទីររ៉ែ និងថាមពល/
    15/05/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្តីពីកិច្ចការងារការពារសន្តិសុខពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង

  • ហេង គីមឆន/
    14/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ ស៊ុន ឃៀម ស្នងការស្តីទី​ខេត្តកោះកុង បានអញ្ជើញ​ជួប​ផ្តល់​កិច្ច​សម្ភាសន៍ជា​មួយ​ក្រុម​ការងារ​ទូរទស្សន៍ជាតិកម្ពុជា ក្រោមប្រធានបទ ស្ដីពី ‘’ការអភិវឌ្ឍខេត្តកោះកុង ដើម្បីទេសចរណ៍ និងការវិនយោគ’’

  • រដ្ឋបាលស្រុកកោះកុង/
    14/05/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង ប្រគល់សម្ភារដល់គ្រួសាររងគ្រោះដោយសារគ្រោះខ្យល់កន្រ្តាក់​ ចំនួន​ ០៤គ្រួសារ​ ស្ថិតនៅ​ឃុំជ្រោយប្រស់​

  • ហេង គីមឆន/
    14/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំមន្ត្រីការិយាល័យជំនាញចូលរួមក្នុង «កិច្ចប្រជុំកំណែទម្រង់ការបើកប្រាក់បៀវត្សរបស់មន្រ្តីរាជការនៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» រៀបចំឡើងដោយក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធអនឡាញ Zoom meeting

  • ហេង គីមឆន/
    14/05/2026

    លោកស្រី ពៅ សុផាន់នី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) ខេត្តកោះកុង

  • ហេង គីមឆន/
    14/05/2026

    សូម ស្កេន QR CODE ដើម្បីទទួលបានព័ត៌មាននានា អំពីម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង