/ / / / /

សារលិខិតជូនពរ ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង ចូលកាន់តំណែងជាសមាជិករដ្ឋសភា នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ចូលកាន់តំណែងជាសមាជិករដ្ឋសភា នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា

ខ្ញុំបាទ យក់ សង្វាត ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកោះកុង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរ បវរថ្លៃថ្លា សិរីសួស្តី ជ័យមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឱ្យសមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជុន្មាយុយឺនយូ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្ដរ៍តរៀងទៅ។

ឆ្លៀតឱកាសដ៏ឧត្តុងឧត្តមក្រៃលែងនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    01/10/2026

    ប្រកាស ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧

  • ហេង គីមឆន/
    01/10/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅ​កម្ពុជា

  • ហេង គីមឆន/
    01/10/2026

    លោក ទៀ សុរ:ឆ័យ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញចុះពិនិត្យសកម្មភាពនៅទីតាំងចែកពាក្យសូមចូលបំពេញកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/10/2026

    លោក ទី យោង មេឃុំដងពែង បានចាត់លោក កៅ ប៊ុនថាន់ ជំទប់ទី១ ឃុំដងពែង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិកភូមិ អញ្ជើញចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព លោកស្រី រ៉ា ស្រីរ័ត្ន និងលោក សៅ ហេងហ៊ួ ដែលជាគូស្វាមីភរិយា និងបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

  • ហេង គីមឆន/
    01/10/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គសុខាភិបាល

  • មន្ទីរអប់រំ យុវជន និងកីឡា/
    01/10/2026

    សេចក្តីជូនដំណឹង ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦