រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០២នាក់ សហការជាមួយមន្ត្រីពន្ធនាគារខេត្ត ចុះសួរសុខទុក្ខ ប្រឹក្សាយោបល់ និងប៉ាន់ប្រមាណបឋមចំពោះកុមារតាមម្ដាយក្នុងពន្ធនាគារ

កោះកុង ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីការិយាល័យសេវាសង្គមកិច្ចចំនួន ០២នាក់ សហការជាមួយមន្ត្រីពន្ធនាគារខេត្ត ចុះសួរសុខទុក្ខ ប្រឹក្សាយោបល់ និងប៉ាន់ប្រមាណបឋមចំពោះកុមារតាមម្ដាយក្នុងពន្ធនាគារចំនួន ០៤នាក់ ស្រី ០១នាក់ និងផ្តល់កញ្ចប់ឧបត្ថម្ភដល់កុមារក្នុងម្នាក់ៗទទួលបានដូចជា មីម៉ាៗ ចំនួន ១កេស, ទឹកដោះគោ ២យួរ និងនំថៃចំនួន ១កញ្ចប់។

អត្ថបទទាក់ទង