រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញសម្របសម្រួល កិច្ចប្រជុំត្រួតពិនិត្យលើ របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញសម្របសម្រួល កិច្ចប្រជុំត្រួតពិនិត្យលើ របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង ។

លោកនាយករងរដ្ឋបាល សូមឱ្យលោក លោកស្រីប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ទាំងអស់ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆមាសទី១ និងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៣ ជាមួយមន្ទីរ អង្គភាព និងទីចាត់ការរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ផងដែរថា លោក លោកស្រី ដែលបានតួនាទី ភារកិច្ច ក្នុងការរៀបចំរបាយការណ៍ត្រូវពិនិត្យ នៅលើផែនការដែលបានលើកឡើងក្នុងផែនការក្នុងខែមុន ដើម្បីមានមូលដ្ឋាន ក្នុងការវាស់វែងអំពីសមិទ្ធផល ដែលបានអនុវត្តបាន រឺមានការខ្វះខាត សម្រាប់អង្គភាពទាំងអស់។ មួយវិញទៀតអ្វីដែលបានលើកឡើង ក្នុងកិច្ចប្រជុំនេះ សូមលោក លោកស្រីទាំងអស់ធ្វើការរាយការណ៍ ជូនប្រធានអង្គភាព ក្នុងការកែសម្រួល នូវទិន្នន័យមួយចំនួន ដើម្បីមានការឯកភាពជាមុន ក្នុងន័យនេះ ជាការជម្រុញឱ្យរបាយការណ៍កាន់តែល្អប្រសើរ និងលទ្ធផលបន្ថែមទៀត។ មួយវិញទៀត ក្រុមការងាររដ្ឋបាលខេត្ត និងធ្វើការផ្សព្វផ្សាយអំពីគម្រូរបាយការណ៍ថ្មី របស់ក្រសួងមហាផ្ទៃ ដោយមានការកែសម្រួលនូវចំណុចមួយចំនួន ដែលត្រូវរៀបចំផ្សព្វផ្សាយនាពេលក្រោយ ជូនមន្ទីរ អង្គភាព និងទីចាត់ការ អង្គភាព ព្រមទាំងគណៈកម្មាធិការនានា…..។
នៅសាលប្រជុំ សាលាខេត្តកោះកុង ថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល August 9, 2023

អត្ថបទទាក់ទង