លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំបើកសំណើរដេញថ្លៃលទ្ធកម្ម ស្ដីពីការជួសជុលផ្លូវបេតុងអាមរ១ខ្សែ ប្រវែង ៦២០ម៉ែត្រ ទទឹង៦ម៉ែត្រ កមន្រាស់ ០,១៥ម៉ែត្រ និងការសាងសង់ដាក់លូមូលកាត់ផ្លូវអង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន២កន្លែង ស្ថិតនៅភូមិនាងកុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាមូលនិធិស្រុកឆ្នាំ២០២៣) ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣
វេលាម៉ោង២:៣០នាទីរសៀល