/ / /

លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរ ភូមិ-ឃុំ ចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋាន ចំនួន ០២ ទីតាំង ស្ថិត ក្នុងមូលដ្ឋាន ភូមិអណ្តូងទឹក និងភូមិជីមាលឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

តាមការចាត់តាំងរបស់លោកអភិបាលស្រុក លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយអាជ្ញាធរ ភូមិ-ឃុំ ចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋាន ចំនួន ០២ ទីតាំង ស្ថិត ក្នុងមូលដ្ឋាន ភូមិអណ្តូងទឹក និងភូមិជីមាលឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដូចខាងក្រោម :

-ទីតាំងទី០១ ឈ្មោះ អ៊ុន ច័ន្ទមណី ស្នើសុំសាងសង់ផ្ទះល្វែង ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង 

-ទីតាំងទី០២ ឈ្មោះ សួន ហៀរ ស្នើសុំសាងសង់ផ្ទះល្វែង ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

     ក្រុមការងារបានណែនាំដល់ម្ចាស់សំណង់ ឱ្យគោរពនិងអនុវត្តតាមការណែនាំរបស់ក្រុមការងារ និង និតិវិធីដែលច្បាប់សំណង់បានកំណត់ ជាធរមាន ។

     ម្ចាស់សំណង់បានយល់ព្រម និងអនុវត្តតាមការណែនាំរបស់ក្រុមការងារ និង និតិវិធីដែលច្បាប់សំណង់បានកំណត់ ដោយមិនការជំទាស់អ្វីឡើយ ។ 

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣

ខែសីហា 02, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ“TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងជារជ្ជទេយ្យករបុរេប្រទាន និងលោក ទេព លីហៀង មន្ត្រីការិយាល័យរដ្ឋបាល-ហិរញ្ញវត្ថុក្រុង និងជារជ្ជទេយ្យករបុរេប្រទានរង បានចូលរួម វគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្ដីពី “គណនេយ្យសាធារណៈ”

  • ហេង គីមឆន/
    16/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ក្រូចបុរី សីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងក្រុង ចូលរួមកម្មវិធីអបអរសាទរទិវាជាតិបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ជំណូល”

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ