រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ស្រុកប្រតិបត្តិស្មាច់មានជ័យ ស្រុកប្រតិបត្តិស្រែអំបិល និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតតាមស្រាវ និងឆ្លើយតបដល់មន្រ្តីក្រុមឆ្លើយតបបន្ទាន់ នៅខេត្តកំពង់ឆ្នាំង

ថ្ងៃពុធ ៣ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

ថ្ងៃទី០៥-០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ស្រុកប្រតិបត្តិស្មាច់មានជ័យ ស្រុកប្រតិបត្តិស្រែអំបិល និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតតាមស្រាវ និងឆ្លើយតបដល់មន្រ្តីក្រុមឆ្លើយតបបន្ទាន់ នៅខេត្តកំពង់ឆ្នាំង ក្រោមការរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល:

គោលបំណងនៃវគ្គ:
១.យល់ដឹងចាំបាច់នៃការអង្កេតស្រាវជ្រាវនូវការរាតត្បាត
២.ពិព័ណនាពីកត្តាកំណត់នៃការរាត្បាត និងវិធីផ្សេងៗដើម្បីរកអោឃើញនូវមូលហេតុនៃការរាត្បាត
៣.យល់ដឹងពីជំហាននីមួយៗនៃការអង្កេតស្រាវជ្រាវនូវការរាត្បាត
៤.យល់ដឹងពីសារ:សំខាន់នៃការប្រមូលសំណាក និងការចូលរួមរបស់មន្ទីរពិសោធន៍នៅក្នុងការអង្កេតស្រាវជ្រាវនូវការរាត្បាត។

អត្ថបទទាក់ទង