លោក ហ៊ុយ សំណាង មេឃុំកណ្តោល និងជាប្រធានក្រុមការងារអាហារូបត្ថម្ភថ្នាក់ឃុំ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ការចុះវាយតម្លៃជាប្រចាំរបស់រដ្ឋបាលឃុំកណ្តោល ឆមាសទី១ ឆ្នាំ២០២៣ ក្រោមការប្រជុំរបស់:
-លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់
-លោកស្រី សាត សុវណ្ណារ៉េត ប្រធានការិយាល័យសុខមាភាពសង្គម
-លោក ទេពទ្រឹម ឈុំ អនុប្រធានការិយាល័យសុខមាភាពសង្គម
នៅសាលាឃុំកណ្តោល ដោយមានការអញ្ជើញចូលរួមពី លោកស្រី ជំទប់ទី១ ស្មៀនឃុំ ជំនួយការឃុំ លោកមេភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ និងប្រជាពលរដ្ឋអ្នកមានជីវិតជីវិត១០០០ថ្ងៃដំបូង ដែលមាន១៩សូចនាករ។
ប្រភពៈរដ្ឋបាលឃុំកណ្ដោល
=================
ថ្ងៃអង្គារ ២ រោច ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣
July 4, 2023
ប្រភពៈរដ្ឋបាលឃុំកណ្ដោល











