ថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក រស់ វីរាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកោះកុង អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ តួនាទី ភារកិច្ច និងវឌ្ឍនភាពការងាររយ:ពេល៥ឆ្នាំ របស់មន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ជាមួយវិទ្យុសាគរកោះកុង FM94.50MHz នៃមន្ទីរព័ត៌មានខេត្តកោះកុង។