/ / / /

វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកគិរីសាគរ

ស្រុកគិរីសាគរ៖ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និង លោក ណឹម ភារម្យ អភិបាលរងនៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញជាគណៈអធិបតីបើកវគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកគិរីសាគរ ក្នុងគោលបំណងឱ្យមានជនបង្គោលគេហទំព័រនៅថ្នាក់ស្រុក និងការដាក់ឱ្យដំណើរការសារអេឡិចត្រូនិច « kirisakor@kohkong.gov.kh » ។

លោក អ៊ុក សុតា បានលើកឡើងថា ដោយទទួលបានគោលការណ៍ឯកភាពពីលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្ត បានចុះជួយជំរុញ និងជំនួយបច្ចេកទេសដល់រដ្ឋបាលស្រុកគិរីសាគរ ដើម្បីឱ្យការបង្កើតព័ត៌មានកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាជូនសារធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ទន្ទឹមនេះ លោកនាយករងរដ្ឋបាលសាលាខេត្ត សូមពាំនាំនូវប្រសាសន៍សំណូមពររបស់ថ្នាក់ដឹកនាំខេត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

  • សូមរៀបចំបង្កើតក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យារបស់រដ្ឋបាលស្រុក តាមរយៈសេចក្តីសម្រេចដោយកំណត់សមាសភាព និងតួនាទីភារកិច្ចឱ្យបានច្បាស់លាស់។
  • រៀបចំបំពាក់ឱ្យមាន Wi-Fi នៅទីតាំងអគាររដ្ឋបាលស្រុក និងសម្ភារបច្ចេកទេសដល់ក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីជួយសម្រួលដល់ការបង្ហោះ និងបញ្ជូនព័ត៌មានទៅវិញទៅមកមានភាពងាយស្រួល។

លោក ណឹម ភារម្យ អភិបាលរងនៃគណៈអភិបាលស្រុកគិរីសាគរ បានមានប្រសាសន៍ថា មន្ត្រីបង្គោលថ្នាក់ស្រុកនឹងខិតខំសហការជាមួយក្រុមការងារថ្នាក់ខេត្តឱ្យការរៀបចំព័ត៌មានបានល្អប្រសើរ និងសំណូមពរឱ្យមានកិច្ចពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យបានឆាប់រហ័យ ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕

ប្រភព៖ រស់ ជីវិន


អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    31/07/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការី​ បានចូលរួមសម្របសម្រួលក្នុងពិធីប្រគេនទៀនចាំណាំព្រះវស្សានុងទេយ្យទានរបស់ឯកឧត្តម​ ថុង​ ណារុង​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​ នៅវត្តទេពនិមិត្ត​ និងវត្តជោតញ្ញាណ​ ក្នុងពិធីបុណ្យអាសាឡ្ហបូជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំមន្ត្រី បុគ្គលិកក្រោមឱវាទ រៀបចំកិច្ចប្រជុំរួមប្រចាំខែកក្កដា ឆ្នាំ២០២៦។

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/07/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំ លោក គឹម រម្នី អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក អាជ្ញាធរភូមិ ឃុំចុះសួរសុខទុក្ខ នឹងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួនជូនប្រជាពលរដ្ឋ ដែលចាស់ជរា ក្រីក្រចំនួន៦គ្រួសារ នៅឃុំកោះស្ដេច នឹងឃុំភ្ញីមាស

  • ហេង គីមឆន/
    30/07/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារ កាត់ដើមឈើ ដែលធ្វើឱ្យស្ទះទឹកពេលជំនន់ទឹកភ្លៀង ដែលស្ថិតនៅតាមប្រឡាយ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោកស្រី គ្រី សោភ័ណ ប្រធាក្រុមប្រឹក្សាស្រុក​ លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក​ ព្រមទាំង មន្ត្រីរាជការសាលាស្រុកបូទុមសាគរ​ បាននាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចន្ទមុន្នីរាម (ហៅវត្តអណ្តូងទឹក)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុក លោក ខេង សំខាន់ អភិបាលរងស្រុក ចូលរួមអមដំណើរ លោក គិត សុផា អភិបាលរងខេត្ត តំណាង លោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្តកោះកុង នាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត រួមមាន វត្តអង្គសិលាមុនីថ្មស (ហៅវត្តថ្មស) និងវត្តគិរីសាគរ (ហៅវត្តចម្លងគោ)