រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំ អាណត្តិទី៥ លើកទី១៣ ប្រចាំខែមិថុនា ក្រោមអធិបតីភាពលោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាល ប្រធាន អនុ សមាជិកគ្រប់ភូមិ លោកនាយកសាលាគ្រប់សាលា ។កិច្ចប្រជុំមានរបៀបរាវារៈដូចខាងក្រោម ÷
១.ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបរយៈកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា
២.ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាង
កំណត់ហេតុកិច្ចប្រជុំប្រចាំខែឧសភា
៣.ការផ្សព្វផ្សាយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី ៧
៤.ការជម្រុញប្រជាពលរដ្ឋមកចុះបញ្ជី
អត្រានុកូលដ្ឋានគ្រប់ប្រភេទ
៥.ការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម
៦.បញ្ហាផ្សេងៗ
– ការអនុវត្តការងារក្រុមប្រឹក្សាឃុំ
– ការអនុវត្តការងារតាមអង្គភាព
– មតិបូកសរុបកិច្ចប្រជុំនិងប្រកាសបិទអង្គប្រជុំ។
ប្រភព:រដ្ឋបាលឃុំថ្មស
—————————
ថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ថ្មស, ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៣







