ថ្ងៃសុក្រ ៧ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣
May 26, 2023
វគ្គបណ្តុះបណ្តាល ស្តីពី"ការរួមបញ្ចូលវ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងជាប្រចាំ និងវ៉ាក់សាំងការពារមហារីមាត់ស្បូន HPV" ជូនដល់មន្ត្រីមណ្ឌលសុខភាព ក្រោមការគ្របដណ្ដប់របស់ស្រុកប្រតិបត្តិស្មាច់មានជ័យ ។ លោកវេជ្ជបណ្ឌិត ភួងចាន់ថន ប្រធានស្ដីទីការិយាល័យសុខាភិបាលស្រុកបតិបត្តិស្មាច់មានជ័យ លោកស្រី ឆេង ចិន្តា មន្ត្រីកម្មវិធីវ៉ាក់សាំង នៃមន្ទីរសុខាភិបាលខេត្ត និងលោកស្រី សុខ តារា មន្ត្រីកម្មវិធីវ៉ាក់សាំង ស្រុកប្រតិបត្តិស្មាច់មានជ័យ អញ្ជើញចូលរួមសម្របសម្រួលក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
ធ្វើនៅ៖ សាលប្រជុំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ
រៀបចំដោយ៖ ស្រុកប្រតិបត្តិស្មាច់មានជ័យ
ឧបត្ថម្ភថវិកា៖ GAVI-CDS3