រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចការនារីខេត្តកោះកុង ០១រូប ចូលរួមសិក្ខាសាលា ផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពី​ កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ នៅរាជធានីភ្នំពេញ

កញ្ញា ង៉ែត សាវុន តំណាងលោកស្រីប្រធាន​មន្ទីរ ចូលរួមសិក្ខាសាលា ផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពី​ កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ក្រោមអធិបតីភាព​ ឯកឧត្តមវេជ្ជបណ្ឌិត​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្រ្តីប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ​ ដែលមានសមាសភាពចូលរួមប្រមាណ​200​ នាក់​ នៅសណ្ឋាគារភ្នំពេញ។

ក្នុងគោលបំណង៖

-ដើម្បីគាំទ្របច្ចេកទេសសម្រាប់កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍

-ដើម្បីរួមចំណែកពន្លឿនកិច្ចខិតខំប្រឹងប្រែងកែលម្អអាហារូបត្ថម្ភនៅកម្ពុជាតាមរយ:ការពង្រីកលទ្ធភាពទទួលយក និងបឺតស្រូបសារជាតិចិញ្ចឹមរាងកាយបង្កើនអាហារូបត្ថម្ភកាត់បន្ថយហានិភ័យជម្ងឺ ការផ្លាស់ប្តូរឥរិយាបថ និងជំរុញការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

ថ្ងៃព្រហស្បតិ៍ ៦កើត​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង