លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា និងមន្រ្តីការិយាល័យផែនការ និងគាំទ្រ ឃុំសង្កាត់ស្រុក បានចូលរួមសហការជាមួយមន្រ្តីបច្ចេកទេសខេត្ត និងលោកមេឃុំប៉ាក់ខ្លង ចុះសិក្សាគម្រោងផ្លូវបេតុងអាមេ ចំនួន០២ខ្សែ ដែលជាគម្រោងមូលនិធិឃុំប៉ាក់ខ្លង ឆ្នាំ២០២៣ ដោយខ្សែទី១ មានប្រវែង ២០៧ម៉ែត្រ និងខ្សែទី២ មានប្រវែង ២៣៨ម៉ែត្រ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣