រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តំបន់ប្រតិបត្តិការសឹករងកោះកុង បានទទួលអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈយោធភូមិភាគទី៣

ខេត្តកោះកុង៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣  លោក ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើការបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនជូន នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្ដាអង្គភាពចំណុះទីបញ្ជាការ។

ដោយយល់ឃើញពីទុក្ខលំបាក និងជាភាពរស់នៅរបស់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវ វស្សា ខាងមុខជិតមកដល់ ជារៀងរាល់ឆ្នាំដោយមានការយកចិត្តទុកដាក់គិតគូរពីសុខភាពដល់យោធិនគ្រប់រូបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានឧបត្ថម្ភ ជាអាវភ្លៀង ចែកជូនយោធិនគ្រប់ៗរូប ពាក់ដើម្បីការពារសុខភាពនិងបំពេញភារកិច្ច នារដូវ វស្សាខាងមុខនេះ។

ក្រោយបើកចែកអាវភ្លៀងជូន នាយទាហាននាយទាហានរង និងពលទាហាន ព្រមទាំងបណ្ដាលអង្គភាពចំណុះទីបញ្ជាការរួចមក លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងកោះកុងមានសេចក្តីសោមនស្ស រីករាយ យ៉ាងខ្លាំង នូវគុណបំណាច់ដល់ជ្រាវជ្រៅរបស់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងឈឺឆ្អាលដល់សុខភាព-ជីវភាពភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដើម្បីសន្តិភាពនិងស្ថិរភាពសង្គម។

អត្ថបទទាក់ទង