ថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមការងារឃុំ មេភូមិ១ ប្រជាការពារភូមិ និងមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក រួមសហការណ៍ជាមួយ លោក គាំ សុខចំរើន មន្ត្រីលទ្ធកម្មស្រុក នៃរដ្ឋបាលស្រុកកោះកុង ចុះសិក្សាទីតាំងដីសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ៣០៩០ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកកោះកុង ឆ្នាំ២០២៣ នៅភូមិ១ (ចំនុចឡាំដាំ) ទៅភូមិ១( ចំនុចកោះកាពិ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕