ថ្ងៃអង្គារ ៥ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោក ហួន ណាក់ ជំទប់ទី ២ ឃុំ បានដឹកនាំ លោក ភួង ផេង សមាជិកភូមិអន្លង់វ៉ាក់ ចុះត្រួតពិនិត្យតាមដាន ដំណើរការនៃការសាងសង់ ស្ពានបេតុង ០១ កន្លែង ដែលមានប្រវែង ៧.៥ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ និងកម្ពស់ក្បាលស្ពាន ៣.៥ម៉ែត្រ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលជាគម្រោងថវិកាមូលនិធិអភិវឌ្ឍន៍ របស់រដ្ឋបាលឃុំតាតៃក្រោម ឆ្នាំ២០២២ ។