/ / /

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង លេខ២០២/២៣ ស.ជ.ណ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ស្តីពី ការហាមឃាត់សកម្មភាពមួយចំនួន ក្នុងឱកាស នៃការប្រារព្ធការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម(ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣

       សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង លេខ២០២/២៣ ស.ជ.ណ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ស្តីពី ការហាមឃាត់សកម្មភាពមួយចំនួន ក្នុងឱកាស នៃការប្រារព្ធការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម(ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣

           ក្នុងឱកាសប្រារព្ធពិធីកីឡាអាស៊ីអាគ្នេយ៍(SEA GAMES) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣រដ្ឋបាលខេត្តកោះកុងនឹងធ្វើការផ្សាយបន្តផ្ទាល់ពីសកម្មភាពប្រកួតកីឡាដើម្បីឲ្យសាធារណជនទស្សនានៅតាមទីសាធារណៈមួយចំនួន នៃក្រុង ស្រុក ទូទាំងខេត្ត ដូចនេះ សូមសាធារណជន ចូលរួមទស្សនាឲ្យបានច្រើនកុះករ។

          ទន្ទឹមនឹងនោះ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្ត ត្រូវហាមឃាត់នូវសកម្មភាពមួយចំនួន ដែលមានគោលបំណងប្រមូលផ្តុំ ដើម្បីតវ៉ា ឬទាមទារផ្សេងៗ ដែល ធ្វើឲ្យប៉ះពាល់ដល់ការប្រារព្ធពិធីជារួម។

         ក្នុងករណី មានសកម្មភាពចាំបាច់ត្រូវអនុវត្ត រដ្ឋបាលខេត្ត ស្នើតម្រូវឲ្យដាក់ពាក្យស្នើសុំតាមរយៈមន្ទីរជំនាញ ឬអាជ្ញាធរមូលដ្ឋានសាម៉ី ដើម្បីពិនិត្យ និងសម្រេច។ ប្រសិនបើ មានការអនុវត្តផ្ទុយ ពោលគឺការអនុវត្តសកម្មភាពដែលពុំមានការអនុញ្ញាតរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

          យោងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

         ១. មាត្រា ៤៩៤ លក្ខខណ្ឌអត្ថិភាពនៃការញុះញង់, មាត្រា ៤៩៥ បទញុះញ៉ង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេលពី៦ខែ ទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី ១.០០០.០០០រៀល ទៅ ៤.០០០.០០០រៀល។

         ២. មាត្រា ៤៥៦ និយមន័យនៃកុបកម្ម,មាត្រា ៤៥៧ ទោសដែលត្រូវអនុវត្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំអំពើចូលរួមនៅក្នុងចលនាកុបកម្ម។

          អាស្រ័យសេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ចូលរួមអបអរសាទរកម្មវិធីប្រកួត កីឡាអាស៊ីអាគ្នេយ៍(SEA GAMES) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងចូលរួមគោរព និងអនុវត្តខ្លឹមសារ នៃសេចក្តី ជូនដំណឹងខាងលើនេះ។ 

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ១៤ កើត ខែពិសាខ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣

ថ្ងៃនេះ ជាថ្ងៃកោរ

ខែឧសភា 3, 2023

ទិវាសេរីភាពសារពត៌មានពិភពលោក (World Press Freedom Day)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/06/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ ដឹកនាំលោកនាយ នាយរង​ការិយាល័យ​បុគ្គលិក​ និង​លោក​នាយ​ការិយាល័យ​បណ្តុះបណ្តាល​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំពង្រឹងការងារបុគ្គលិក ជាមួយអង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ​

  • ហេង គីមឆន/
    16/06/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាលនៃមន្ទីរមុខងារសាធរណៈខេត្តកោះកុង និងជាប្រធានប្រតិភូ បានដឹកនាំលោក លី បុរិន្ទ ប្រធានការិយាល័យ ព្រមទាំងមន្រ្តីការិយាល័យជំនាញ «ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែង» នៅវិទ្យាល័យ និងអនុវិទ្យាល័យនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    16/06/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក កុក សំអ៊ាន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីស្រុក និងអាជ្ញាធរ ភូមិ ឃុំ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាពព្រំប្រទល់រដ្ឋបាលរវាងខេត្តព្រះសីហនុ និង ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    16/06/2026

    សារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល ៩១ ព្រះវស្សា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    16/06/2026

    លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ៣ និងជំនួយការរដ្ឋបាលឃុំ បានចូលរួមសហការជាមួយលោកស្រី គង់ វាសនា អនុប្រធាន គណៈកម្មាធិ ការកាកបាទក្រហមស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកប្រគល់ជូនគ្រួសារក្រីក្រ នៅភូមិ៣ ឃុំប៉ាក់ខ្លង ចំនួន០២គ្រួសារ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    16/06/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការឃុំ ទទួលស្វាគមន៍ការចុះមកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិការបស់រដ្ឋបាលឃុំទួលគគីរ