រដ្ឋបាលស្រុកបូទុមសាគរ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ២០២០ ក្រោមប្រធានបទ"មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" ក្រោមអធិបតីភាពលោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ។ ដោយមានការអញ្ជើញចូលពីលោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកមេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបី លោកនាយករងរដ្ឋបាល លោក លោកស្រីមន្ត្រីរាជការចំណុះស្រុក លោកមេឃុំគ្រប់ឃុំ លោកស្រីក្រុមប្រឹក្សា លោកស្រីអនុប្រធានភូមិ និងសមាជិកភូមិ សរុបអ្នកចូលរួមមានចំនួន១៣៣នាក់។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ