ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ លោក ក្រូច បូរីសីហាអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់ លោក លោកស្រី អភិបាលរងស្រុក និងជាប្រធានក្រុមការងារស្រុកចុះមូលដ្ឋានឃុំ និងក្រុមការងារ នាំយកបច្ច័យ ផ្ទាល់របស់លោក ក្រូច បូរីសីហា អភិបាលស្រុក ទៅ ប្រគេនដល់ព្រះសង្ឃទាំងប្រាំបីវត្ត ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងមួយវត្តចំនួន១.០០០.០០០រៀល(មួយលានរៀលគត់) សម្រាប់រៀបចំចាត់ចែងតាមតម្រូវការរបស់ព្រះសង្ឃតាមវត្តនីមួយៗក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ -១៥ -១៦ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខ ក្នុងដែរលោកអភិបាលស្រុកបានឧបត្ថម្ភដល់កងកំលាំងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តាមវត្តនីមួយៗក្នុងមួយគោលដៅចំនួន៥០០.០០រៀល (ប្រាំរយពាន់រៀលគត់)សរុប១២,០០០.០០០រៀល (ដប់ពីរលានរៀលគត់)។ ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋបាលស្រុកបូទុមសាគរ សូមអនុញ្ញាតជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងស្រុក ក្រៅស្រុក ឱ្យបានជ្រាបថា៖ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣នេះ តាមបណ្ដាវត្តដែលនៅក្នុង ភូមិ ឃុំ ទាំងប្រាំបីវត្ត ក្នុងស្រុក បានរៀបចំសង្ក្រានតាមវត្តនីមួយៗ និងលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរមានដូចខាងក្រោម៖
*វត្តដែលរៀបចំសង្រ្កាន្ត
1. វត្តថ្មស ភូមិថ្មស ឃុំថ្មស
2. វត្តកណ្តោល ភូមិកណ្ដោល ឃុំកណ្ដោល
3. វត្តតាអ៊ុក ភូមិប្រទាល ឃុំអណ្ដូងទឹក
4. វត្តប្រជារដ្ឋកំសាន្តឋានសួគ៌ ភូមិទួលពោធិ៍ថ្មី ឃុំតានូន
5. វត្តអណ្តូងទឹក ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក
6. វត្តចម្លងគោ ភូមិចម្លងគោ ឃុំថ្មស
7. វត្តភ្នំប្រចៀវ ភូមិទួលពោធិ៍ ឃុំតានូន
8. វត្តភ្នំត្រង៉ោល ភូមិជីមាល ឃុំអណ្ដូងទឹក
*ថ្ងៃឆ្លងបុណ្យចូលឆ្នាំតាមវត្តនីមួយៗ៖
1. វត្តថ្មស ឆ្លងថ្ងៃទី២០ ខែមេសា
2. វត្តភ្នំត្រង៉ោល ឆ្លងថ្ងៃទី២០ ខែមសា
3. វត្តអណ្តូងទឹក ឆ្លងថ្ងៃទី១៩ ខែមសា
4. វត្តចម្លងគោ ឆ្លងថ្ងៃទី១៩ ខែមេសា
5. វត្តកណ្តោល ឆ្លងថ្ងៃទី១៨ ខែមេសា
6. វត្តភ្នំប្រចៀវ ឆ្លង ថ្ងៃទី១៨ ខែមេសា
7. វត្តតាអ៊ុក ឆ្លងថ្ងៃទី១៧ ខែមសា
8. វត្តប្រជារដ្ឋកំសាន្តឋាន្តសួគ៌ ឆ្លងថ្ងៃទី១៧ ខែមេសា។ សូមអរគុណ!
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣
ខែមេសា 10, 2023


















