រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យង្អែកខេត្តកោះកុង បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តផ្ទាល់ និងផ្តល់ថវិកាមួយចំនួនដល់លោក សាម វណ្ណៈ នាយសាលរងផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកោះកុង

រសៀលថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យង្អែកខេត្តកោះកុង បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តផ្ទាល់ និងផ្តល់ថវិកាមួយចំនួនដល់លោក សាម វណ្ណៈ នាយសាលរងផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកោះកុង ដែលលោកមានបញ្ហាសុខភាព និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។ ទោះជាមមាញឹកនឹងកាងារយ៉ាងណា លោកប្រធានមន្ទីរពេទ្យជាថ្នាក់ដឹកនាំដែលតែងតែជួយជ្រោមជ្រែង យកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងផ្តល់កំលាំងចិត្តជានិច្ចដល់មន្ត្រី-បុគ្គលិកក្រោមឱវាទទាំងអស់ដែលជួបទុក្ខលំបាក ។ សូមបួងសួងដល់បារមីនៃវត្ថុសក្តិសិទ្ធទាំងឡាយ និងទេវតាថែរក្សាផែនដី តាមជួយប្រោះព្រំ ថែរក្សាលោក សាម វណ្ណៈ ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញ ។

អត្ថបទទាក់ទង