រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០៩ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ នៅសាលាឃុំកោះកាពិ ។

 ថ្ងៃសុក្រ ០៣ កើត ខែ ចេត្រ ឆ្នាំខាល  ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២៣   នៅវេលាម៉ោង ២.០០ នាទីរសៀល លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០៩ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដែលសមាសភាពចូលរួម៖ សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ និងមានការចូលរួមជាកិត្តិយសពី លោក ពុទ្ធិ សែន សមាជិកក្រុមប្រឹក្សាស្រុក  ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក(ចំនុចឡាំដាំ) ប្រធានប៉ុស្តិ៍សុខភាពឃុំ នាយកសាលាអនុវិទ្យាល័យ និងនាយកសាលាបឋមសិក្សាទាំង៣ភូមិ នៃឃុំកោះកាពិ ប្រធានសហគមន៍កោះស្រឡៅ មេភូមិគ្រប់ភូមិ និងប្រជាពលរដ្ឋ  សរុបចំនួន ២១ ស្រី ០១នាក់   នៅសាលាឃុំកោះកាពិ។

របៀបវារៈនៃកិច្ចប្រជុំ៖

     ១- ពិនិត្យ កូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ

     ២- ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ

     ៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិនា ឆ្នាំ២០២៣ របស់រដ្ឋបាលឃុំ

     ៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ត្រីមាសទី០១ ឆ្នាំ២០២៣ របស់រដ្ឋបាលឃុំ

     ៥- បញ្ហាផ្សេងៗ

     ៦- បិទអង្គប្រជុំ។

អត្ថបទទាក់ទង