រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ជៀន ពិសី សមាជិកក្រុមប្រឹក្សាស្រុក និងលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ចូលរួមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ ឃុំតាតៃក្រោម

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៣ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជៀន ពិសី សមាជិកក្រុមប្រឹក្សាស្រុក និងជាអនុប្រធាន គ.ក.ស.ក និងលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងជាសមាជិក គ.ក.ស.ក បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ ឃុំតាតៃក្រោម ដែលដឹកនាំដោយលោក អ៊ូឆេន ឆៃវិសាន្ដ ប្រធានគណៈកម្មាធិការ និងជាប្រធានអង្គប្រជុំ សមាសភាពចូលរួមមាន ចំនួន១៥នាក់ ស្រី៥នាក់ នៅសាលាឃុំតាតៃក្រោម។

អត្ថបទទាក់ទង