ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំ ចុះពិនិត្យទីតាំងសាងសង់កំពង់ផែចុះទូករបស់ជនជាតិចិន នៅចំណុចកំពង់តាង៉ោល ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម។ក្រុមការងារបានពិនិត្យឃើញថា មានការសាងសង់ផ្លូវបេតុងអាមេ សាសង់ផ្ទះ សាងសង់កំពង់ផែឡើងចុះទំនិញ កំពង់ផែចុះទូក ជីកប្រឡាយរំដោះទឹក នឹងបានឈូសឆាយដីព្រៃដោយពុំបានសុំការអនុញ្ញាតិ ពីអាជ្ញាធរឃុំផងដែរ។ដោយឡែកការសាងសង់របស់ជនជាតិចិន ខាលើបានឈូសឆាយផលដំណាំកសិកម្មប្រជាពលរដ្ឋមួយចំនួនផងដែរ។ សមាសភាពចូលរួម លោកស្រីជំទប់១ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មន្រ្ដីប៉ុស្ដិ៍នគរបាលឃុំ សមាជិកភូមិ និងប្រជាពលរដ្ឋភូមិអន្លង់វ៉ាក់។