រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អុិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារនៃសព ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង: នៅព្រឹកថ្ងៃចន្ទ ៧រោច ខែផល្លន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី អុិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារស្រុក និងអាជ្ញាធរឃុំ អញ្ជើញចូលរួមអមដំណើរ លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត បាននាំយកថវិកាចំនួន ៥០០ ០០០ រៀល (ប្រាំរយពាន់រៀលគត់) និងគ្រឿងឧបភោគ បរិភោគមួយចំនួន របស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះករណីលង់ទឹកស្លាប់ដោយសារបេះខ្យងចំពុះទា ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

នាឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវអភិបាលខេត្ត ដែលលោកជំទាវតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជនគ្រប់រូបគ្រប់ពេលវេលា រួមជាមួយនឹងការសម្តែងនូវការសោកស្ដាយនិងការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសាររងគ្រោះដែលបានបាត់បង់សមាជិកគ្រួសារដោយករណីលង់ទឹកកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកស្រីអភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានឡើងជាយថាហេតុ និងសូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជួយសង្គ្រោះប្រជាជនឱ្យបានទាន់ពេលវេលា រួមជាមួយនឹងការរាយការណ៍ឱ្យបានច្បាស់លាស់ ចំពោះគ្រោះមហន្តរាយដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ៕

ប្រភព: រដ្ឋបាលស្រុកកោះកុង

អត្ថបទទាក់ទង