រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការចុះកិច្ចព្រមព្រៀងវិស័យអប់រំ ក្នុងខេត្តកោះកុង ជាមួយភាគីថៃ

កាលពីរសៀលថ្ងៃសៅរ៍ ទី ១១ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក សុខ វីន តំណាងឱ្យលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្ត កោះកុង បានដឹកនាំប្រតិភូតាមបណ្ដាគ្រឹះស្ថានសិក្សាចំនួន៤ ចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពការងាររវាងសាលារៀនខ្លងយ៉ៃវិទ្យាគម ស្រុកខ្លងយ៉ៃ ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង វិទ្យាល័យប៉ាក់ខ្លង ស្រុកមណ្ឌលសីមា វិទ្យាល័យហ៊ុន សែន ចាំយាម ស្រុកមណ្ឌលសីមា និង សាលារៀនឯកជនខេមរសាមគ្គី ក្រុងខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ។ការចុះកិច្ចព្រមព្រៀងនេះប្រព្រឹត្តនៅសាលប្រជុំ សាលារៀនខ្លងយ៉ៃវិទ្យាគម ស្រុកខ្លងយ៉ៃ ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ។កិច្ចព្រមព្រៀននេះមានរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា​និង មានគោលបំណង ចំនួន៣ធំៗ ក្នុងការផ្សារភ្ជាប់គ្នាលើវិស័យអប់រំ និងការកសាងសម្ព័ន្ធភាពដ៏ល្អរវាងភាគីទាំង២ប្រទេស រួមមាន៖

១. ផ្លាស់ប្តូរបទពិសោធន៍លើការងារអប់រំរវាងសាលារៀន និងសាលារៀន។

២. ផ្លាស់ប្តូរបទពិសោធន៍ផ្នែកសិល្បៈ និងវប្បធម៌។

៣.ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍លើការរៀន និងបង្រៀន ។

បន្ទាប់ពីចុះកិច្ចព្រមព្រៀងរួចភាគីទាំង២ប្រទេសបានសំដែងនូវភាពរីករាយ និង មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសហការគ្នា បម្រើសេវាជូនប្រជាពលរដ្ឋនៃប្រទេសរៀងៗខ្លូន ដើម្បីកសាងធនធានមនុស្សឱ្យកាន់តែសំបូរបែប។

អត្ថបទទាក់ទង