/ / /

លោក អន ដាវុធ ប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឱម គន្ធ ប្រធានការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ និងបាននាំយកថវិការបស់សមាគមន៍បុគ្គលិកក្រសួងសាធារណការ និងដឹកជញ្ជូន និងថវិការបស់មន្ត្រីរាជការ

ព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក អន ដាវុធ ប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឱម គន្ធ ប្រធានការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ដែលបានទទួលមរណៈភាពកាលពី វេលាម៉ោង ៤:០០ នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ និងបាននាំថវិការបស់សមាគមន៍បុគ្គលិកក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ៤,០០០,០០០ រៀល ថវិការបស់មន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចំនួន ២,០០០,០០០ រៀល សរុប ៦,០០០,០០០ រៀល ជូនក្រុមគ្រួសារនៃសព។#dpwtkk2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត អាជ្ញាធរស្រុកបទុមសាគរ អាជ្ញាធរឃុំអណ្ដូងទឹក ជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹករបស់ស្ថានីយ៍ប្រេងឥន្ធនៈ ភីស ភរត្រូលៀម សាយភូថង ចូលប្រព័ន្ធលូមេ សាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    លោក ហុង ប្រុស អភិបាលរងស្រុក  តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលទំនាស់ដីធ្លី ០១កន្លែងស្ថិតនៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    រដ្ឋបាលស្រុកស្រែអំបិល បានសហការ ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ឃុំ សង្កាត់ លើការផ្តល់សេវាអត្រានុកូលដ្ឋាន និងប្រកាសសាខាសមាគមក្រុង ស្រុកទាំង៧  របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    20/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។

  • ហេង គីមឆន/
    20/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត ទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានដឹកនាំមន្ត្រីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្ត ចុះត្រួតពិនិត្យលើការបង្វែរថវិកាចូលរដ្ឋវិញ នៅរដ្ឋបាលស្រុកស្រែអំបិល

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជ្រើសរើសផលិតផលសក្កានុពល ខេត្តកោះកុង