ឃុំកោះកាពិ, ថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការបំពេញកម្រងសំណួរទម្រង់ថវិកាឃុំ សង្កាត់ ក្នុងប្រព័ន្ធកូបូ (KOBO) ដល់មន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលឃុំ សង្កាត់ ស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ភក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
គោលបំណង៖ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ឫសាធារណជនតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ នៅក្នុងដំណើរការរៀបចំ និងអនុម័តគម្រោថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ សង្កាត់ នៅសាលប្រជុំមហោស្រពខេត្តកោះកុង ៕