ព្រឹកថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យស្រាវជ្រាវករណីឈ្មោះ រតនៈ សម្បត្តិ និងឈ្មោះ លីវនី ហ្គីល ស្នើសុំចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ស្ថតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាមួយក្រុមការងារមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ ឯកឧត្តម ប៉ែន ច័ន្ទសុខខេមរា អគ្គាធិការ នៃអគ្គាធិការដ្ឋាន ។