/ / /

លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ សហការជាមួយ មន្ត្រីនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក មន្ត្រីទំនាក់ទំនងយុវជន លោកគ្រូទីប្រឹក្សាយុវជន បានអញ្ជើញជាអធិបតីចូលរួមបេីកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក​ រយះពេល១ថ្ងៃ ស្តីពី​ ហានិភ័យនៃការបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ការប្រើប្រាស់ល្បឿន ការវ៉ាជែង សិទ្ធអាទិភាពក្នុងការបើកបរ ជូនដល់យុវជនកាកបាទក្រហមកម្ពុជា​ ចំនួន​២៥នាក់ (ស្រី១៨នាក់)​មកពីវិទ្យាល័យកោះកុង ១០នាក់ អនុវិទ្យាល័យសម្តេចជាស៊ីម ៥នាក់ និងវិទ្យាល័យប៉ាក់ខ្លងចំនួន១០នាក់ ។

លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ សហការជាមួយ មន្ត្រីនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក មន្ត្រីទំនាក់ទំនងយុវជន លោកគ្រូទីប្រឹក្សាយុវជន បានអញ្ជើញជាអធិបតីចូលរួមបេីកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក​ រយះពេល១ថ្ងៃ ស្តីពី​ ហានិភ័យនៃការបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ការប្រើប្រាស់ល្បឿន ការវ៉ាជែង សិទ្ធអាទិភាពក្នុងការបើកបរ ជូនដល់យុវជនកាកបាទក្រហមកម្ពុជា​ ចំនួន​២៥នាក់ (ស្រី១៨នាក់)​មកពីវិទ្យាល័យកោះកុង ១០នាក់ អនុវិទ្យាល័យសម្តេចជាស៊ីម ៥នាក់ និងវិទ្យាល័យប៉ាក់ខ្លងចំនួន១០នាក់ ។

វគ្គបណ្តុះបណ្តាលបានលេីកយកប្រធានបទសំខាន់ៗមកបង្ហាញ រួមមាន៖​

១-​ បង្ហាញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍សកល​ និងកម្ពុជា​ ។

២-​ បង្ហាញពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ និងការបើកបរមិនពាក់មួកសុវត្ថិភាព​ ។

៣-​ បង្ហាញពីច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងការបើកបរមិនពាក់មួកសុវត្ថិភាព​ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ។

៤-​ បង្ហាញពីកត្តាផ្សេងៗដែលមានសុវត្ថិភាព​ ពេលបេីកបរ​ និងធ្វេីដំណេីរ​ ។

នៅថ្ងៃខែឆ្នាំដដែលនោះថ្លែងក្នុងពិធីបិទវគ្គ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា មាន​ប្រសាសន៍​ ​ថាសព្វ​ថ្ងៃនេះ​គ្រោះថ្នាក់​ចរាចរ​ណ៌​គឺជា​គ្រោះ​មហន្តរាយ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ របួស និង​ពិការ​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ បើ​គិត​ជា​មធ្យម មាន​អ្នក​ស្លាប់​៦​នាក់ និង​អ្នកបួស​១៧​នាក់​ក្នុង​១​ថ្ងៃ ។

លោក​នាយក​បាន​ផ្តាំផ្ញើ និងកោតសរសើរ​ដល់​ប្អូន​ៗ​ក្មួយ​ៗ​ជា​យុវជន​កាកបាទក្រហម​ ដែលខិតខំ​រៀនសូត្រ ក្រេប​ជ​ពា្ជ​ក់​យកចំណេះ​ដឹង​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ​នៅ​ក្នុង​សាលា និង​ប្រជាពលរដ្ឋ​យើង​តាម​សហគមន៍​ផង​ដែរ ។
ចុងបញ្ចប់នៃពិធីបិទវគ្គ ក៏មានការផ្តល់មួកសុវត្ថិភាពដល់ប្អូនៗយុវជនទាំង២៥នាក់ និងបានថតរូបអនុស្សាវរីយ៍ប្រកបដោយភាពរីករាយក្រៃលែង ។
ប្រភព : សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។