ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងដំណើរការអប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ សង្កាត់ នៅសាលប្រជុំសាលាស្រុកកោះកុង
សមាសភាពរួមមាន លោកស្រីប្រធាន គ.ក.ស.ក.ស្រុក លោកស្រីអភិបាលរងស្រុក នាយករង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថ អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុមការងារទីចាត់ការធនធានមនុស្ស លោក លោកស្រីមេឃុំ និងស្មៀនឃុំ និង គ.ក.ន.ក ឃុំទាំង៤ ជំនួយការរដ្ឋបាលឃុំ លោកនាយកសាលាបឋមសិក្សាទូទាំងស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។