លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ មេភូមិអន្លង់វ៉ាក់ និងមេភូមិកោះអណ្ដែត អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែទីគ្រប់គ្រងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ និងការរៀបផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ ក្រោមអធិបតីភាព លោក ណឹម ភិរម្យ អភិបាលរងស្រុក សរុបចំនួន ១៧នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។