រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បន្ទប់សម្រាប់ថែទាំ ព្យាបាលអ្នកជំងឺជាជនអនាថា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ

ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

បន្ទប់សម្រាប់ថែទាំ ព្យាបាលអ្នកជំងឺជាជនអនាថា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលត្រូវបានចូលរួមចំណែកឧបត្ថម្ភជាថវិកា និងសម្ភារសាងសង់ផ្សេងៗពីសប្បុរសជននានា ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ។

ថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងមន្ត្រី-បុគ្គលិកទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាសប្បុរសជនទាំងអស់ដែលមានសទ្ធាជ្រះចូលរួមឧបត្ថម្ភ ការកសាងសមិទ្ធិផលនេះឱ្យលេចចេញជារូបរាងឡើង ដើម្បីឱ្យមន្ទីរពេទ្យអាចបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺជាជនអនាថា គ្មានទីពឹងអាចមកទទួលសេវាសុខភាព នៅទីនេះ ដែលនេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងក៏ជាចំណែកមួយនៃការងារមនុស្សធម៌នៅក្នុងសង្គមជាតិយើង។

អត្ថបទទាក់ទង