ស្រុកកោះកុង ៖ ថៃ្ងព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅវេលា ម៉ោង ៨:៣០ នាទីព្រឹក រដ្ឋបាលស្រុកកោះកុង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងស្មៀនឃុំ ចំនួន ០៣រូប គឺឃុំតាតៃក្រោម ឃុំជ្រោយប្រស់ និងឃុំកោះកាពិ ក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង
សមាសភាពអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសរួមមាន នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការធនធានមនុស្ស ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។